ក្រុមហ៊ុនដ៏ល្បីជុំវិញតំបន់អាស៊ីអាគ្នេយ៍មួយ ដែលមានឈ្មោះថា Fuji Xerox
Asia Pacific Pte Ltd ពេលនេះបានប្រកាសថា ខ្លួននឹងពង្រីកសាខាប្រតិបត្តិការ
អាជីវកម្មដោយផ្ទាល់ នៅរាជធានីភ្នំពេញ នាពេលឆាប់ៗខាងមុខនេះ។
ជាលើកដំបូងបំផុតហើយ ដែលក្រុមហ៊ុនមួយនេះ បានចាប់ផ្តើមឈានជើង
ចូលមកក្នុងប្រទេសកម្ពុជា ដោយនាំយកនូវផលិតផលគ្រឿងសម្ភារៈការិយាល័យ
ដែលមានបច្ចេកវិទ្យាទំនើបបំផុត ចូលក្នុងទីផ្សារកម្ពុជា។
ការមកដល់របស់ក្រុមហ៊ុន Fuji Xerox
ក៏ដោយសារក្រុមហ៊ុនសម្លឹងឃើញទីផ្សារកម្ពុជា
កំពុងតែមានតម្រូវខ្ពស់នូវសម្ភារៈការិយាល័យទំនើបៗ និងមានស្ដង់ដារ
ហើយក្រុមហ៊ុនក៏ចង់វាយលុកទីផ្សារ តាមរយៈការប្រកួតប្រជែងជាមួយ
ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈដទៃទៀតផងដែរ។
នាពេលបច្ចុប្បន្ននេះមាន ក្រុមហ៊ុន ស្ថាប័ន អង្គការ និងអង្គភាពជាច្រើន
បានកំពុងបោះទីតាំងមូលដ្ឋាន ក្នុងរាជធានីភ្នំពេញ
ហើយពួកគេត្រូវការចាំបាច់បំផុត ប្រើប្រាស់សម្ភារៈការិយាល័យ ម៉ាស៊ីនបោះពុម្ព
និងម៉ាស៊ីនថតចម្លងឯកសារផ្សេងៗជាច្រើនទៀត ដែលមានលក្ខណៈស្ដង់ដារ
និងអាចប្រើប្រាស់បានយូរអង្វែង មានគុណភាពខ្ពស់ ដើម្បីប្រតិបត្តិការ
ការងារដោយមានភាពងាយស្រួល។
ក្រុមហ៊ុន Fuji Xerox នឹងនាំចូលនូវឧបករណ៍ម៉ាស៊ីនថតចម្លង
ម៉ាស៊ីនបោះពុម្ព មានស្ដង់ដារខ្ពស់ និងមានពហុមុខងារជាច្រើន
មកប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុន Fuji Xerox
ដែលមានមូលដ្ឋាននៅប្រទេសវៀតណាម។ ជាមួយនឹងការបង្កើតសាខា Fuji Xerox
ក្រុមហ៊ុននឹងបន្តផ្តល់អទិភាពដល់ឈ្មួញដែលគាំទ្រ
និងមានបំណងចង់សហការលក់បន្ត
ក្រុមហ៊ុននឹងផ្ដល់សេវាប្រឹក្សាពិគ្រោះយោបល់ដោយផ្ទាល់។
មុននឹងឈានជើងចូលមកដល់របស់ក្រុមហ៊ុន Fuji Xerox
ក្រុមហ៊ុនបានសិក្សាពីស្ថានភាពទីផ្សារកម្ពុជាយ៉ាងល្អិតល្អន់
មុនសម្រេចចិត្តបើកសាខាដោយផ្ទាល់នៅរាជធានីភ្នំពេញ។
ក្រុមហ៊ុនបានចាប់អារម្មណ៍ដោយសម្លឹងឃើញទីផ្សារកម្ពុជាតាំងពីឆ្នាំ ២០១៤
តាមរយៈការកើនឡើងនៃ កំណើនសេដ្ឋកិច្ចកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ
ក្នុងនោះអត្រាផលិតផលក្នុងស្រុកសរុបកម្ពុជាមានកំណើន ៧.៦៨
ភាគរយក្នុងឆ្នាំ ២០១៤ ដោយអត្រានេះ គឺមានការកើនឡើងរហូតតាំងពីឆ្នាំ ១៩៩៤
ស្របជាមួយនឹងលំហូរទុនវិនិយោគពីប្រទេសអន្តរជាតិជាច្រើនទៀត៕ ឯកសារៈ ពាណិជ្ជកម្មកម្ពុជា
No comments:
Post a Comment