Sunday, November 22, 2015

ហាងថ្នាំធំជាងគេរបស់ជប៉ុន នឹងចូលមកបាងកក ជាលើកដំបូងបំផុត


ហាងថ្នាំ Matsumotokiyoshi ជាហាងថ្នាំដ៏ធំជាងគេបង្អស់ នៅប្រទេសជប៉ុន បានចាប់ផ្តើមបើកហាង នៅក្រៅប្រទេសជាលើកដំបូងបំផុត ដោយបានជ្រើសរើស ទីក្រុងបាងកក។ ហាងថ្នាំទី មួយ ក្នុងប្រទេសថៃ នឹងបើកក្នុងសប្តាហ៍នេះ នៅ Central Plaza Ladprao ហើយនឹងបន្តបើកថ្នាំទី ពីរ នៅចុងឆ្នាំនេះផងដែរ នៅ Central Plaza Pinklao។

លោក Junichi Tateno ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Central & Matsumoto Kiyoshi Corp បានបង្ហាញពីភាពជឿជាក់ថា នឹងអាចទទួលបានជោគជ័យនៅក្នុងទីផ្សារនេះ​ ដោយសារប្រទេសថៃ ជាប្រទេសដែលនាំមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ផ្នែកទីផ្សារសុខភាពនិងសម្រស់ ហើយទីផ្សារនេះមានតម្លៃរហូតដល់ ៨៥ពាន់លានបាត ដែលបន្តរីកលូតលាស់ជាលំដាប់ ទោះបីជាមានអស្ថេរភាពនយោបាយក៏ដោយ។

បច្ចុប្បន្ន ហាងថ្នាំនេះ មានជាង ១៥០០សាខា ក្នុងប្រទេសជប៉ុន ហើយសម្រាប់សាខាទីមួយ ក្នុងប្រទេសថៃ នឹងការនាំយកផលិតផលសុខភាព នឹងសម្រស់ ជាង ២០០០ប្រភេទ ដើម្បីណែនាំដល់អតិថិជនជនជាតិថៃ។

មុននឹងសម្រេចចិត្តចូលមកទីផ្សារថៃ ហាងថ្នាំនេះ​ ធ្លាប់បានធ្វើតេស្តដោយដាក់លក់ ក្នុងផ្សារទំនើបចំនួន ២៣ ក្នុងទីក្រុងបាងកក និងតាមបណ្តាទីក្រុងសំខាន់ៗ តាំងពីឆ្នាំ ២០១៤ ហើយឃើញមានផលិតផងជាង ២០០មុខ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ត្រូវបានគាំទ្រដោយអតិថិជន ដែលជាលទ្ធផលល្អ ទើបហាងថ្នាំនេះ សម្រេចចូលមកទីផ្សារថៃ៕ ឯកសារៈ ពាណិជ្ជកម្មកម្ពុជា

No comments:

Post a Comment